Search

ប្រគល់​អាជ្ញា​បណ្ណ​និង​ការបើក​សម្ពោធ​ជា​ផ្លូវការ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ហ្គោល​វេ​ល

August 28, 2019, 3:30 PM

ដោយៈ​សុផល​/​ភ្នំពេញ​៖​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​(SECC)​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ​២០១៩​បានប្រគល់​អាជ្ញា​បណ្ណ​និង​បើកសម្ពោធ​ជា​ផ្លូវការ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ហ្គោល​វេ​ល​ឯ​.​ក​(GoldWhaleCo.,Ltd)​ដែល​បង្កើតឡើង​ដោយ​ធុរជន​មកពី​ទីក្រុង​ហុង​។​

​នេះ​ជា​ក្រុមហ៊ុន​ទី​១​ហើយ​ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ធ្វើ​អាជីវកម្ម​៣​មុខ​រួមគ្នា​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​។​អាជ្ញា​បណ្ណ​នេះ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ហ្គោល​វេ​ល​ឯ​.​ក​អាចធ្វើ​អាជីវកម្ម​ទាក់ទង​នឹង​អាជីវកម្ម​បង្កើត​គ្រប់គ្រង​និង​ចាត់ចែង​មូលនិធិ​ឯកជន និង​សាធារណៈ​។​

​លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​ថ្លែងថា​៖​អាជ្ញា​ប័ណ្តដែលល​ក្រុមហ៊ុន ហ្គោល​វេ​ល​ឯ​.​ក​ទទួលបាន​នៅក្នុង​ថ្ងៃនេះ​គឺជា​អាជ្ញា​បណ្ណ​ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​អាចធ្វើ​អាជីវកម្ម​បាន​រហូតដល់ ៣ ប្រភេទ​ដែល​រួមមាន​៖១,​អាជីវកម្ម​បង្កើត​គ្រប់គ្រង​និង​ចាត់ចែង​មូលនិធិ​សាធារណៈ ។​២៖​អាជីវកម្ម​បង្កើត​គ្រប់គ្រង​និង​ចាត់ចែង​មូលនិធិ​ឯកជន​និង​៣,​អាជីវកម្ម​បង្កើត​គ្រប់គ្រង​និង​ចាត់ចែង​មូលនិធិ​សាធារណៈ និង ឬ ឯកជន​ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​។​

​លោក​អគ្គនាយក បាន​គូសបញ្ជាក់ថា​៖​ពិធី​ប្រគល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ថ្ងៃនេះ គឺ​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ជាថ្មី​បន្ថែមទៀត​នូវ​ឆន្ទៈ​ដ៏​មុតមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ដាក់ឱ្យ​ដំណើរការ​ទីផ្សារ​គម្រោង​វិនិយោគ​រួម​នៅ​កម្ពុជា​។​បន្ទាប់ពី​ការដាក់ឱ្យ​ដំណើរការ​ទីផ្សារ​មូល​ប​ត្រ​កម្មសិទ្ធិ​ក្នុង​ឆ្នាំ ២០១២​ទីផ្សារ​ឧបករណ៍​និ​ស្សន្ន​ក្នុង​ឆ្នាំ​២០១៦​និង​ទីផ្សារ​មូល​ប​ត្រ​បំណុល​ក្នុង​ចុងឆ្នាំ​២០១៨​។​

​លោក​បានបញ្ជាក់​ផងដែរ​ថា​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ចំនួន​៥​ដែល​បាន​បោះផ្សាយ​និង​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​និង​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​២​និង​ធនាគារពាណិជ្ជ​ចំនួន​១​។​ដែល​បាន​បោះផ្សាយ​និង​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ហើយ​រំពឹងថា​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ១​ឬ ២ ទៀត​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​នៅក្នុង​ឆ្នាំ ២០១៩ នេះ​។

​ចំពោះ​ទីផ្សារ​ឧបករណ៍​និ​ស្សន្ន​វិញ​គ​.​ម​.​ក​.​បានផ្តល់​អាជ្ញា​បណ្ណ​ការអនុញ្ញាត​ដល់​ក្រុមហ៊ុន​ចំនួន​៣៤​ដើម្បី​ធ្វើ​អាជីវកម្ម​ជា​ក្រុមហ៊ុន​សម​ភាគី​កណ្តាល​និង​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​ឧបករណ៍​និ​ស្សន្ន​ដែលមាន​ទំហំ​ជួញដូរ​កើន​ឡើងជា​លំដាប់​។​ក្រៅពី​បានផ្ដល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ចំនួន ៤​មន្ត្រី​ជំនាញ​នៃ​គ​.​ម​.​ក​.​ក៏​កំពុងតែ​មមាញឹក​ពិនិត្យ​និង​វាយតម្លៃ​ដោយ​យកចិត្តទុកដាក់​លើ​សំណុំ​ឯកសារ​ពាក្យស្នើសុំ​អាជ្ញា​បណ្ណ​ការអនុញ្ញាត​របស់​តួអង្គ​ពាក់ព័ន្ធ​ផ្សេងទៀត​នៅក្នុង​ដំណើរការ​ទីផ្សារ​។​

​ត​ម្រោ​ង​វិនិយោគ​រួម​ដែល​ក្នុងនោះ​រួមមាន​ដូចជា​ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស​និង​ក្រុមហ៊ុន​ចែកចាយ​លក់​ទិញ​ត្រឡប់មកវិញ​ឬ​ទូទាត់​សង​ជាដើម​។​ក្នុងនោះ​មាន​ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស​ចំនួន​៤​និង​ក្រុមហ៊ុន​ចែកចាយ​លក់​ទិញ​ត្រឡប់មកវិញ​ឬ​ទូទាត់​សង​ចំនួន​១​បានទទួល​ការអនុញ្ញាត​ជាគោលការណ៍​រួចហើយ​នៅក្នុង​កិច្ចប្រជុំ​គ​.​ម​.​ក​.​លើក​ទី​៥៦​ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៩​។​នៅពេល​ទទួលបាន​អាជ្ញា​បណ្ណ​ការអនុញ្ញាត​ពី​គ​.​ម​.​ក​.​ក្រុមហ៊ុន​ទាំងនេះ​នឹង​ដើរតួនាទី​គន្លឹះ​ធ្វើឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ​ត​ម្រោ​ង​វិនិយោគ​រួម​នៅ​កម្ពុ​ជាមាន​ភាព​ពេញលេញ​និង​អាច​ដាក់ឱ្យ​ដំណើរការ​ទីផ្សារ​បាន​ប្រកបដោយ​ភាពរលូន និង​ប្រសិទ្ធភាព​។​

​លោកស្រី​ងួន​សុខា​រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​សមាជិកា​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​ថ្លែងថា​៖​ការសម្ពោធ​ដាក់ឱ្យ​ដំណើរការ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ហ្គោល វេ​ល ឯ​.​ក​ជា​ផ្លូវការ​នៅថ្ងៃនេះ​ក៏ដូចជា​ការផ្តល់​អាជ្ញា​បណ្ណ​ទៅដល់​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ដទៃទៀត​។​

​ការផ្តល់​ការអនុញ្ញាត​ជាគោលការណ៍​ដល់​តួអង្គ​ពាក់ព័ន្ធ​ផ្សេងទៀត​នៅក្នុង​ទីផ្សារ​គម្រោង​វិនិយោគ​រួម​គឺជា​សក្ខីភាព​នៃ​ការត្រៀមខ្លួន​រួចរាល់​សម្រាប់​ដាក់ឱ្យ​ដំណើរការ​ទីផ្សារ​គម្រោង​វិនិយោគ​រួម​នៅ​ក្នុ​ព្រះរាជាណាចក្រ​កម្ពុជា​។​អត្ថិភាព​នៃ​ទីផ្សារ​គម្រោង​វិនិយោគ​រួម​នេះ​គឺជា​យន្តការ​ថ្មី​មួយទៀត​ដែល​នឹង​អាច​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ធ្វើការ​កៀរគរ​មូលធន​ពី​សាធារណជន​ដើម្បី​ធ្វើការ​វិនិយោគ​ទៅលើ​គម្រោង​ជាក់លាក់​ណាមួយ​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​។​

​លោកស្រី​បាន​គូសបញ្ជាក់​ផងដែរ​ថា​ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ជាពិសេស​រួមចំណែក​ក្នុងការ​បង្កើត​និង​អភិវឌ្ឍន៍​ទីផ្សារ​គម្រោង​វិនិយោគ​រួម​នៅ​កម្ពុជា​។​លោកស្រី​ជឿជាក់ថា​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ហ្គោល​វេ​ល​ឯ​.​ក​នឹង​គោរព​និង​អនុវត្តតាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​លក្ខខណ្ឌ​អាជ្ញា​បណ្ណ​។​ក៏ដូចជា​លក្ខខណ្ឌ​តម្រូវ​ពាក់ព័ន្ធ​ផ្សេងៗ​ដែល​ចេញ​ដោយ​គណៈកម្មការ​មូ​ល័​ប​ត្រ​កម្ពុជា​ដែលជា​និយ័ត​ករ​ក្នុង​វិស័យ​មូល​ប​ត្រ​ទាំងមូល​ព្រមទាំង​អាច​ទាក់ទាញ​នូវ​ទំនុកចិត្ត​ពី​វិនិយោគិន​ដែលជា​ចំណុច​គន្លឹះ​ឈានទៅរក​ភាពជោគជ័យ​នៃ​ការប្រកប​អាជីវកម្ម និង​ទីផ្សារ​គម្រោង​វិនិយោគ​រួម​យើង​ទាំងមូល​។​

​លោក​ច​ន​ឆាន​(JonesChan)​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ហ្គោល​វេ​ល​ឯ​.​កបាន​មានប្រសាសន៍ថា​៖​បេសកកម្ម​របស់​GoldWhale​គឺ​ផ្តលនូវ​ដំណើ​ស្រាយ​វិនិយោគទុន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​បំពេញ​តាម​តម្រូវការ​ហិរញ្ញវត្ថុ​របស់​វិនិយោគ​គិ​ន​ពិភពលោក​។​GoldWhaleCo.,Ltd​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​ក្រុមហ៊ុន​វិនិយោគទុន​ល្បីៗ​ដូចជា​InfinityGroup​ដែលមាន​ជំនាញ​គ្រប់គ្រង​មូលនិធិ​និង​Forbes​ដែលជា​ក្រុមហ៊ុន​ខាង​ផ្សព្វផ្សាយ​លើ​ពាណិជ្ជកម្ម​ហិរញ្ញវត្ថុ​វិនិយោគទុន​បច្ចេកវិទ្យា​សហគ្រិនភាព​និង​ភាពជា​អ្នកដឹកនាំ​។

ដោយមាន​ការគាំទ្រ​ពេញទំហឹង​ពី​ដៃគូ​និង​អ្នកវិនិយោគទុន​របស់​យើង​GoldWhale​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​ដើម្បី​ទាក់ទាញ​ការវិនិយោគទុន​ពិភពលោក​មកជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​កម្ពុជា​គឺជា​ទីផ្សារ​អំណោយផល​និង​មាន​សក្តានុពល​សម្រាប់​អាជីវកម្ម​គ្រប់គ្រង​មូលនិធិ​។​ដើម្បី​ទាក់ទាញ​វិនិយោគទុន​មក​កម្ពុជា​លោក​សង្ឃឹមថា​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ជួយ​គាំទ្រ​តាមរយៈ​ការលើកកម្ពស់​តម្លាភាព​ប្រសិទ្ធភាព​ផ្នែក​ច្បាប់​គោលនយោបាយ​ពន្ធដារ​និង​ការលើកទឹកចិត្ត​ចំពោះ​ក្រុមហ៊ុន​បរទេស​៕S/




12 views0 comments